khmer eng
  • ព្រឹទ្ធសភា បានរៀបចំពិធីសម្ពោធស្លាកសមិទ្ធផលជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ព្រឹទ្ធសភារៀបចំពិធីសម្ពោធស្លាកសមិទ្ធផលលើការជួសជុលអគារក្រហម និងបណ្ណាល័យព្រឹទ្ធសភា ដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    សូមជម្រាបថា ក្រៅពីជំនួយផ្សេងៗ ដែលសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន បានឧបត្ថម្ភគាំទ្រដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំពីថ្ងៃបង្កើតរហូតមកដល់ពេលបច្ចុប្បន្ន ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបតាមការស្នើសុំរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់តាំងពីឆ្នាំ២០២១មក លើគម្រោងជួសជុលកែលម្អ និងបំពាក់កម្មវិធីគ្រប់គ្រងបណ្ណាល័យអេឡិចត្រូនិចដល់បណ្ណាល័យព្រឹទ្ធសភា ក្នុងទំហំទឹកប្រាក់៧ម៉ឺនដុល្លារអាមេរិក ដែលគម្រោងនេះចែកចេញជាពីរជំហាន៖ ជំហានទី១ គឺការពង្រីកសាលអាន និងរៀបចំបន្ទប់ពិសារតែ។ ជំហានទី២ គឺការបំពាក់នូវសម្ភារ និងកម្មវិធី បណ្ណាល័យអេឡិចត្រូនិច។ បន្ថែមពីលើនេះ ស្ថានទូតក៏បានជួយលើគម្រោងជួសជុលអគារក្រហម មានដូចជាការបិតថ្មភ្នំថ្មី ប្តូរការ៉ូ ពិដានបន្ទប់ទឹក ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងបំពាក់ម៉ាស៊ីនត្រជាក់ថ្មី ក្នុងទំហំទឹកប្រាក់ចំនួន ៤២.៥០០$ ដើម្បីកែលំអបរិស្ថានការងារក្នុងព្រឹទ្ធសភាឱ្យកាន់តែល្អប្រសើរថែមទៀត៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ លោកជំទាវ សាម សារុន នៅក្រុងកំពត ខេត្តកំពត
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយក ឧបភោគបរិភោគ
    thumbnail
     
    ឯកឧត្ដម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួប សំណេះសំណាលជាមួយលោកមេភូមិអន្ទិតសុខ លោកមេឃុំគោកដូង និងបានបន្ដពិនិត្យមើលការសាងសង់បន្ទប់ទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងភូមិ ចំនួន២បន្ទប់
    thumbnail
     
    លិខិតថ្លែងអំណរគុណរបស់គណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា